រដ្ឋមន្ត្រីការបរទេសទួរគី៖ ពលរដ្ឋជាង៧០០នៃប្រទេសនេះចូលរួមកំលាំង IS

រដ្ឋមន្ត្រីការបរទេសទួរគី៖ ពលរដ្ឋជាង៧០០នៃប្រទេសនេះចូលរួមកំលាំង IS - ảnh 1
រដ្ឋមន្ត្រីការបរទេសទួរគី៖ ពលរដ្ឋជាង៧០០នៃប្រទេសនេះចូលរួមកំលាំង IS (theepochtimes)

        Vovworld-រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu នាថ្ងៃទី១៥​មករា
​បានឲ្យដឹងថា៖ មានពលរដ្ឋចំនួន៧០០នាក់របស់ទួរគីបានចូលរួមអង្គការ​រដ្ឋឥស្លាម
ស្វ័យប្រកាស (IS) ជាការព្រមានអំពីគ្រោះអាសន្នកើតមានឡើងការ​វាយប្រហារ
ភេរវកម្មនៅទួរគីខណៈមុខសញ្ញាជ្រុលនិយមទាំងនេះត្រឡប់មក​ប្រទេសវិញ។
តាមលោក Cavusoglu ថា ទួរគីបានហាមឆ្លងដែនចំពោះជន​បរទេសចំនួន៧២៥០
នាក់ដែលធ្លាប់មានផែនការចូលរួម IS និងនឹងបណ្ដេញ​មនុស្សចំនួន១១៦០នាក់
ផ្សេងទៀត។

        រដ្ឋមន្ត្រីការបរទេស Cavusoglu ក៏ប្រកាសទួរគីកំពុងដំណើរការវិធានការ​ម៉ឹងមាត់
ដើម្បីធានាសន្តិសុខតាមបណ្ដោយខ្សែព្រំដែនជាមួយស៊ីរី។ លោកបាន​ចាត់ទុកថា
ទួរគីជាគោលដៅបើកចំហររបស់ IS និងសង្កត់ធ្ងន់ថា ត្រូវបង្កើន​វិធានការសន្តិសុខ
ក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ