រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor Leste មកបំពេញទស្សនកិច្ចនៅវៀតណាម
|
រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ Timor Leste មកបំពេញទស្សនកិច្ចនៅវៀតណាម |
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរ
ទេស វៀតណាម លោក Pham Binh Minh លោក Hernaini Coelho រដ្ឋមន្ត្រីការបរ
ទេស និងសហប្រតិបត្តិការ Timor Leste បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀត
ណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨មេសា។នៅក្នុងជំនួបសន្ទនានាថ្ងៃទី៧ មេសា នៅ
ទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh
Minh បានអះអាងនូវគោលនយោបាយរបស់វៀតណាម ជានិច្ចកាលគោរព និងមាន
គោលបំណងបង្កើនទំនាក់ទំនងមិត្តភាពជាមួយ Timor Leste ។ រដ្ឋមន្ត្រីការបរទេស
និងសហប្រតិបត្តិការ Timor Leste មានគោលបំណងថា៖ បានសិក្សារៀនសូត្របទ
ពិសោធន៍អភិវឌ្ឍន៍ប្រទេសជាតិរបស់វៀតណាម ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិ
ការមានផលប្រយោជន៍ដូចគ្នាជាមួយវៀតណាម។
រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាសហប្រតិបត្តិការមួយចំនួនក្នុងតំបន់
និងអន្តរជាតិដែលបានយកចិត្តទុកដាក់ដូចគ្នា ហើយអះអាងថា៖ ភាគីទាំងពីរនឹងប
ន្តបង្កើនកិច្ចសហប្រតិបត្តិការនៅបណ្ដាវេទិកានិងអង្គការអន្តរជាតិនានា។ស្ដីអំពី
បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពថាត្រូវធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជំលោះដោយសន្តិវិធី និងគោរពច្បាប់អន្តរ
ជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ
( UNCLOS) 1982 ផងដែរ៕