រដ្ឋមន្ត្រីការបរទេ​សនៃប្រទេសអាល្លឺម៉ង់ - បារាំង - អង់គ្លេស ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងបី គឺអាល្លឺម៉ង់ បារាំង និងអង់គ្លេសបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងវិធីសាស្រ្តរួម ដើម្បីសហការជាមួយរដ្ឋអំណាចថ្មីនៅអាមេរិក បន្ទាប់ពីលោក Joe Biden ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ ២០២១ ។
រដ្ឋមន្ត្រីការបរទេ​សនៃប្រទេសអាល្លឺម៉ង់ - បារាំង - អង់គ្លេស ជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 ពីឆ្វេងទៅស្តាំ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖Reuters)

បើយោងតាមមជ្ឈដ្ឋានអ្នកវិភាគ បានឲ្យដឹងថា សេណារីយ៉ូនេះកំពុងក្លាយទៅជាការព្រួយបារម្ភដ៏ធំមួយនាពេលថ្មីៗនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានទៅបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុបនិងមជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន ហើយនាពេលថ្មីៗនេះ អ៊ីរ៉ង់ក៏មានសកម្មភាពដែលត្រូវបានគេចាត់ទុកថាបានរំលោភបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ P5 + 1 ឆ្នាំ ២០១៥ ដូចជាការប្រើប្រាស់ម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ដ៏ទំនើបជាងមុនផងដែរ។

ប្រការនេះអាចនាំឱ្យរដ្ឋអំណាចរបស់លោកប្រធានាធិបតី Trump ប្តេជ្ញាចិត្តវាយប្រហារទៅលើមូលដ្ឋាននុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីបង្កើតស្ថានការណ៍ដែលមិនអាចដោះស្រាយបាន សម្រាប់រដ្ឋអំណាចរបស់អ្នកស្នងតំណែងតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ