រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋឆែកបានឆ្លើយតបនឹងបទសម្ភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសំលែងវៀតណាម

ក្នុងឪកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២១​ ដល់ទី ២៣
មិនា ឆ្នាំ ២០១២ នាថ្ងៃទី ២៣ មិនា ឧបនាយករដមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសនៃ
សាធារណៈរដ្ឋឆែក លោក Karel Schwarenberg បានឆ្លើយតបនឹង បទសម្ភាសន៍
របស់អ្នកយកព័ត៌មាននៃវិទ្យុសំលែងវៀតណាម។ លោក Karel Schwarenberg វាយ
តំលៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម
ទន្ទឹមនឹងនោះ អះអាងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ ខ្លួន ដើម្បីនាំទំនាក់ទំនង
វៀតណាម - សាធារណៈរដ្ឋឆែក កាន់តែអភិវឌ្ឍន៍ឲ្យ ខ្លាំងក្លាថែមទៀត៕ ស្តីពីបណ្ដា
លទ្ធផលលេចធ្លោក្នុងដំណើរទស្សនកិច្ចនៅ វៀតណាមលើកនេះ លោក​ Karel
Schwarenberg បានឲ្យដឹងថា៖ “ខ្ញុំមានការចរចារអត្ថប្រយោធន៍ជាមួយរដ្ឋមន្ត្រីការបរ
ទេសវៀតណាម Pham Binh Minh។ យើងខ្ញុំបានពិភាក្សារស៊ីជំរៅបញ្ហាជាច្រើន អំពី
កិច្ចសហប្រតិបត្តិការ ទ្វេភាគី ក៏ដូចជាពហុភាគី បណ្ដាវិធានការបង្កើនពន្លឿនពាណិជ្ជ
កម្ម និងផ្លាស់ប្តូរ អំពីបណ្ដាបញ្ហាតំបន់និងអន្តរជាតិ ដែលភាគីទាំង២ យកចិត្តទុកដាក់
ដូចគ្នា។ ខ្ញុំបានអះអាងជាមួយលោករដ្ឋមន្ត្រីថា៖យើងត្រៀមខ្លួនជាស្រេចបង្កលក្ខណៈ
ងាយស្រួល សំរាប់អង្គភាពអាជីវកម្មវៀតណាមធ្វើសកម្មភាពនៅឆែកនិងយើងខ្ញុំស្វាគម
វៀតណាមបើកទូលាយការវិនិយោគនៅឆែក។”
ឧបនាយករដមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេស Karel Schwarenberg បានចាត់ទុក ថា៖ វេទិការអង្គភាពអាជីវកម្ម វៀតណាម​-ឆែក ត្រូវបានរៀបចំក្នុងក្របខ័ណ្ឌនៃដំណើរទស្សន
កិច្ចនេះ ពិតជាបើកឪកាសសហប្រតិបត្តិការថ្មី ក្នុងរយៈពេលខាងមុខ។ ស្តីពីសហគមន៍
ជនវៀតនាមនៅឆែកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឆែក Karel
Schwarenberg អះអាងថា៖   “នាបច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅឆែកច្រើនកុះករ។ ជនវៀតណាមដែល ធ្វើការ រៀនសូត្រនិងរស់នៅនៅចែក បាននិងកំពុងរួមវិភាគទានជា
ច្រើន ចូល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឆែកគេពិតជាស្ពាន់តភ្ជាប់មិត្តភាពរវាង
ប្រទេសទាំង២៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ