រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់
(VOVWORLD) - សន្និសទីក្រៅផ្លូវការបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅខាងក្រៅសម័យប្រជុំមហាសន្និបាតក្រុមប្រឹក្សា អ.ស.ប. អាណត្តិទី ៧២ បានប្រព្រឹត្ត ទៅនាថ្ងៃទី ២៣ កញ្ញា។
រដ្ឋមន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ |
(VOVworld) – សន្និសទីក្រៅផ្លូវការបណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅខាងក្រៅសម័យប្រជុំលើកទី ៧២ មហាសន្និបាតក្រុមប្រឹក្សា អ.ស.ប. បានប្រព្រឹត្ត ទៅនាថ្ងៃទី ២៣ កញ្ញា។ នេះគឺជាសកម្មភាពប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីបណ្ដាប្រទេសអាស៊ានសំដៅសហការគោលការណ៍របស់អាស៊ាននៅវេទិកា អ.ស.ប.។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញចូលរួមសម័យប្រជុំលើកនេះ។ នៅទីនេះ បណ្ដាអង្គសន្និសីទបានពិភាក្សាអំពីស្ថានភាព កសាងសហគមន៍អាស៊ាន ការត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣១ និងជាន់ខ្ពស់ទាក់ទិនានានៅហ្វីលីពីននាខែវិច្ឆិកាឆ្នាំ ២០១៧។ រដ្ឋមន្ត្រីការបរទេសទាំង រូបនេះបានអះអាងនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដាខ្លឹមសារអំពីការកសាង សហគមន៍ដែលត្រូវបានឯកភាពនៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាននៅហ្វីលីពីន នាខែសីហាឆ្នាំ ២០១៧ សង្កត់ធ្ងន់ទៅលើការជំរុញយ៉ាងខ្លាំងថែមទៀតនូវល្បឿនអនុវត្ត កិច្ចសន្យាដោយឈរលើគ្រឹះស្ថានចំនួន ៣ របស់សហគមន៍ ព្រមទាំង បង្កើនថែមទៀត សាមគ្គីភាពនិងតួនាទីសំខាន់របស់អាស៊ានក្នុងតំបន់ ផងដែរ។ ស្តីអំពីបញ្ហាអន្តរជាតិ និងតំបន់ អង្គសន្និសីទទាំងឡាយសម្តែងការព្រួយបារម្ភជ្រាលជ្រៅចំពោះបំរ៉ែបំរ៉ែលដ៏ ស្មុគស្មាញលើឧបទ្វីបកូរ៉េ អះអាងជាថ្មីម្តងទៀតនូវគោលជំហររួមរបស់អាស៊ានថ្កោលទោសនិងអំពាវនាវឲ្យប្រទេសកូរ៉េខាងជើងបញ្ឈប់ការធ្វើសាកល្បងអាវុធនុយក្លេអ៊ែរ ប្រតិបត្តិតាមបណ្ដាសេចក្តីសម្រេចចិត្តទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និង វិលត្រឡប់តុចរចារវិញដើម្បីស្វែងរកដំណោះស្រាយសំរាប់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ស្តីអំពីបញ្ហាលើសមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីការបរទេសបានឯកភាពផ្តើម ឡើងចេញផ្សាយសេចក្តីប្រកាសចាប់ផ្តើមការចរចារស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត (COC) នៅសន្និសីទជាន់ខ្ពស់អាស៊ាន-ចិននាខែវិច្ឆិកាខាងមុខ។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ អាស៊ានគប្បីបង្កើនសាមគ្គីភាពនិងតួនាទីស្នូល ក្នុងបញ្ហាតំបន់និងអន្តរជាតិ ជាពិសេសចំពោះបញ្ហាសន្តិភាព សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតចំពោះសន្តិភាពស្ថិរភាពក្នុងតំបន់ ស្នើឲ្យភាគីទាក់ ទិននានារក្សាគោលការណ៍ដោះស្រាយរាល់ជំលោះដោយសន្តិវិធីនិងសមស្រប់នឹង ច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញា អ.ស.ប.អំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពដ៏ ពេញលេញដំណើរការទូតនិងគត្តិយុត្តិ អាស៊ាននិងចិនគប្បីបន្តខំប្រឹងប្រែងអនុវត្ត សេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃភាគីនានាលើសមុទ្រខាងកើតនិងកសាង COC ជាក់ស្តែងនិងមានចរិតលក្ខណៈចាប់បង្ខំខាងគត្តិយុត្តិ។ នាថ្ងៃដដែល បណ្ដារដ្ឋមន្ត្រីការ បរទេសអាស៊ានបានមានកិច្ចប្រជុំជាមួយអគ្គលេខាធិការ អ.ស.ប. និងប្រធានមហា សន្និបាត អ.ស.ប. អាណត្តិទី ៧២។ ភាគីទាំងពីរបានឯកភាពអំបីការបង្កើនថែមទៀត កិច្ចសហប្រតិបត្តិការអាស៊ាន-អ.ស.ប. លើគ្រប់វិស័យ៕