រដ្ឋមន្ត្រីការបរទេសបារាំងបញ្ជាក់ពីវឌ្ឍនភាពក្នុងការ​ចរចានុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នៅថ្ងៃទី៧ ខែមករា រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានជូនដំណឹងថា ការចរចានុយក្លេអ៊ែរអ៊ីរ៉ង់សម្រេចបានវឌ្ឍនភាពហើយ បើទោះបីជាពេលវេលាជិតអស់ក៏ដោយ។
រដ្ឋមន្ត្រីការបរទេសបារាំងបញ្ជាក់ពីវឌ្ឍនភាពក្នុងការ​ចរចានុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian។  (រូបថត៖ AFP/TTXVN)

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានសម្តែងទំនុកចិត្តថា ភាគីចូលរួមការចរចាអាចឈានទៅដល់កិច្ចព្រមព្រៀងមួយ។ លោកបានសង្កត់ធ្ងន់ថា មានការរីកចម្រើនបន្តិចបន្តួចក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ នៅពេលដែលភាគីនានាកំពុងដើរតាមទិសដៅវិជ្ជមាន។ ប៉ុន្តែ លោកបានចាត់ទុកថា ពេលវេលាគឺជាកត្តាសំខាន់ ពីព្រោះប្រសិនបើភាគីនានាមិនឈានដល់ការព្រមព្រៀងគ្នាឲ្យបានឆាប់ៗនោះទេ គឺគ្មានអ្វីដែលត្រូវចរចាទៀតឡើយ។ វឌ្ឍនភាពនៃការចរចាគឺយឺតយ៉ាវ ខណៈពេលដែលពេលវេលាសម្រាប់ការចរចាគឺត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានហៅថា ជាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ជាមួយក្រុម P5+1( អង់គ្លេស អាមេរិក បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) កាលពីឆ្នាំ ២០១៥ ក្លាយជាគ្មានន័យ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ