រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង​បារាំង ពិភាក្សាអំពីការត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

(VOVWORLD) - នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទ្វេភាគី នាថ្ងៃទី ២៣ ខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាជាមួយសមភាគីបារាំងលោកស្រី Catherine Colonna អំពីដំណើរទស្សនកិច្ចដែលបានរំពឹងទុក របស់អធិការកិច្ចឯករាជ្យ ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន និងឱកាសដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅកាន់រោងចក្រនេះផងដែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង​បារាំង ពិភាក្សាអំពីការត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizzhhia នៅភាគខាងត្បូងអ៊ុយក្រែន។ (រូបថត៖ THX/TTXVN)

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមានអធិការកិច្ចឯករាជ្យនៅរោងចក្រនេះ។ រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាស់តឿនឲ្យអង្គការសហប្រជាជាតិ ការពារសុវត្ថិភាពនៅតំបន់ជុំវិញរោងចក្រនេះ។

នាថ្ងៃទី ២៣ ខែសីហានេះដែរ អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងថា ក្រុមអ្នកជំនាញមកពីទីភ្នាក់ងារនេះ អាចធ្វើដំណើរទៅកាន់រោងចក្រនេះ "នាប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើការចរចាទទួលបានជោគជ័យ"។ លោកកំពុងបន្តពិគ្រោះយោបល់ "ក្នុងលក្ខណៈសកម្ម និងពង្រឹង" ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្ថានបេសកកម្ម IAEA អាចចូលទៅក្នុងរោងចក្រនាពេលឆាប់ៗនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ