រដ្ឋមន្ត្រីការបរទេសរុស្ស៊ីឆ្លើយសំណួរអំពីគោលនយោបាយកិច្ចការបរទេស


រដ្ឋមន្ត្រីការបរទេសរុស្ស៊ីឆ្លើយសំណួរអំពីគោលនយោបាយកិច្ចការបរទេស - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីឆ្លើយសំណួរអំពីគោលនយោបាយកិច្ចការបរទេស (Image: VNA)

(VOVworld) – នាថ្ងៃទី ២២ មេសា រដ្ឋម​ន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឆ្លើយសំណួរអំពីគោលនយោបាយកិច្ចការបរទេសរបស់រុស្ស៊ីដែលបានផ្សាយ
បន្តផ្ទាល់នៅបណ្ដាស្ថានីយ៍ផ្សាយសម្លេងក្នុងនោះមានទំនាក់ទំនងរវាងអាមេរិក
និងរុស្ស៊ីនិងលោកខាង លិច ក៏ដូចជា ស្ថានភាពអ៊ុយក្រែន។ ស្តីអំពីការគំរាម
កំហែងចំពោះម៉ូស្គូ លោក Lavrov បានឲ្យដឹងថា៖ លោកខាងលិចអង្គការសន្ធិ
សញ្ញាអាត្លង់ទិកខាងជើង (NATO) កាន់តែដំណើរការធ្វើសមយុទ្ធជិតនឹងតំបន់
ខ្សែព្រំដែនជាមួយរុស្ស៊ី ក្នុងពេលដែលអាមេរិកនៅបន្តដាក់ពង្រាយប្រព័ន្ធការ
ពារកាំជ្រួចនៅអឺរ៉ុបតទៅទៀតដោយមិនអើពើដល់ការបោះជំហានដែលទទួល
បានក្នុងបណ្ដាការចារចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ លោក Lavrov បានសង្កត់
​ធ្ងន់ទៀតថា៖ ការគំរាមកំហែងរបស់រុស្ស៊ីពីភាគខាងត្បូងគឺសកម្មភាព​ភេវរកម្មជាពិសេសគឺអង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS)។ ក្នុងអង្គការ ភេវរកម្មនេះមានប្រជាពលរដ្ឋរុស្ស៊ីរាប់រយនាក់។ ក្នុងពេលនោះ បណ្ដាមុខ
សញ្ញានេះវិល​ត្រឡប់មកប្រទេសរុស្ស៊ីវិញអាចដំណើការវាយប្រហារភេវរកម្ម។
ទន្ទឹមនឹងនោះ គ្មានការគំរាមកំហែងណាមួយពីភាគខាងជើងចំពោះរុស្ស៊ីឡើយ។

ទាក់ទិនដល់បញ្ហានៅស៊ីរី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ ម៉ូស្គូបានមានការរួម វិភាគជាច្រើនដើម្បីស្ថិរភាពស្ថានភាពនៅស៊ីរី។ ស្តីអំពីសភាពការណ៍នៅអ៊ុយក្រែន
លោក Lavrov បានអះអាងថា៖ ម៉ូស្គូមានគោលបំណងថា៖ អ៊ុយក្រែនគឺជាប្រទេស
ឯកភាពមួយ ប៉ុន្តែ ត្រូវគោរពរភាពសម្បូរបែបនិងការបែងចែកសិទ្ធអំណាចសំរាប់តំបន់ នានានិងជាប្រទេសអព្យាក្រឹត្យខាងនយោបាយ-យោធា។ លោកក៏បានផ្តោតទៅលើ ការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាស S-300 សំរាប់អ៊ីរ៉ង់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ