រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិន បានជួប​សន្ទនាតាមទូរស័ព្ទអំពីស្ថានការណ៍​នៅអ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក Wang Yi អំពីស្ថានការណ៍នៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិន បានជួប​សន្ទនាតាមទូរស័ព្ទអំពីស្ថានការណ៍​នៅអ៊ុយក្រែន - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (រូបថត៖ AFP/TTXVN)
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Wang Yi បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងបានយល់យ៉ាងច្បាស់ ពី "ក្តីកង្វល់សន្តិសុខស្របច្បាប់" របស់ទីក្រុងម៉ូស្គូ ទាក់ទងនឹងបញ្ហានៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យមានការកសាង "យន្តការសន្តិសុខមួយប្រកបដោយតុល្យភាព ប្រសិទ្ធ ភាព និងនិរន្តរភាព" នៅទ្វីបអឺរ៉ុប តាមរយៈកិច្ចសន្ទនា និងការចរចា។

កិច្ចសន្ទនាតាមទូរស័ព្ទនេះត្រូវបានប្រព្រឹត្តិទៅបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានប្រកាសពីការដាក់ពង្រាយប្រតិបត្តិការពិសេសមួយ ដើម្បីការពារប្រជាជននៃសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Donetsk (DPR) និងសាធារណរដ្ឋប្រជាមានិតស្វ័យប្រកាស Luhansk (LPR) នៅតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់ DPR និង LPR ជាផ្លូវការ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ