រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអគ្គលេខាធិការ NATO ពិភាក្សាអំពីសន្តិសុខអឺរ៉ុប

(VOVWORLD) - ភាគីទាំងពីរបានផ្តោតការពិភក្សារទៅលើបញ្ហាសំខាន់បច្ចុប្បន្នក្នុងរបៀបវារៈអន្តរជាតិនិងអឺរ៉ុប ក្នុងនោះមានស្ថានភាពនៅអាហ្វហ្គានីស្ថាននិងស៊ីរីផងដែរ។

នាថ្ងៃទី ១៥ កុម្ភៈ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំសន្តិសុខទីក្រុង Munich លើកទី ៥៦ នៅអាលឺម៉ង់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងអគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stotenberg បានពិភាក្សាអំពីស្ថានភាពសន្តិសុខយោធានៅទ្វីបអឺរ៉ុប។ តាមសេចក្តីប្រកាសនៃក្រសួងការបរទេសរុស្ស៊ីថា ក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់ទាំងពីររូបនេះ ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងរវាងរុស្ស៊ីនិង NATO។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្តោតការពិភក្សារទៅលើបញ្ហាសំខាន់បច្ចុប្បន្នក្នុងរបៀបវារៈអន្តរជាតិនិងអឺរ៉ុប ក្នុងនោះមានស្ថានភាពនៅអាហ្វហ្គានីស្ថាននិងស៊ីរី ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ