រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចាតាមទូរស័ព្ទស្តីអំពីស្ថានភាព ស.ប.ប.ក. និងស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក Rex Tillerson បានចរចាតាមទូរស័ព្ទស្តីអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េនិងបំរ៉ែបំរួលយោធានៅប៉ែកខាងជើងស៊ីរី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចាតាមទូរស័ព្ទស្តីអំពីស្ថានភាព  ស.ប.ប.ក. និងស៊ីរី - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកចរចាតាមទូរស័ព្ទស្តីអំពីស្ថានភាព  ស.ប.ប.ក. និងស៊ីរី

(VOVworld) – នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក Rex Tillerson បានចរចាតាមទូរស័ព្ទស្តីអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េនិងបំរ៉ែបំរួលយោធានៅប៉ែកខាងជើងស៊ីរី។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានឯកភាពអំពាវនាវ ស.ប.ប.ក. ប្រតិបត្តិយ៉ាងទៀងទាត់បណ្ដាសំណូមពររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov បានព្រមានសមភាគីអាមេរិកអំពីលទ្ធភាពបង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េពេលដែលវ៉ាស៊ីនតោននាំចេញសេចក្តីប្រកាសមានចរិតលក្ខណៈគំរាមកំហែង។ លោក Lavrov ក៏បានរំលឹកជាមួយភាគីអាមេរិកអំពីសញ្ញាវិជ្ជមានត្រៀមខ្លួនជាស្រេចចូលរួមការចរចារបស់ព្យុងយ៉ាងផងដែរ ព្រមទាំង អំពាវនាវដោះស្រាយការខ្វែងគំនិតតាមរយៈវិធានការការទូត។ ចំពោះបញ្ហាស៊ីរី ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ មានតែប្រជាជនស៊ីរីទើបមានសិទ្ធិសម្រេចអនាគតនៃប្រទេសនេះ។ ក្នុងពេលនោះ ក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងថែមទៀតថា៖ ភាគីទាំងពីរបានពិភាក្សាអំពីតួនាទីរបស់រុស្ស៊ីក្នុងការធានារដ្ឋអំណាច Damascus រក្សា «តួនាទីស្ថាបនា» ក្នុងដំណើរចរចាសន្តិភាពនៅទីក្រុង Geneva (ស្ចីស)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ