រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី១២ តុលា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov បាន ពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក Rex Tillerson អំពីបញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់និងកូរ៉េខាងជើង។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកសន្ទនាតាមទូរស័ព្ទអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងកូរ៉េខាងជើង - ảnh 1 រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអាមេរិកលោក Rex Tillerson (រូបថត៖ AFP/TTXVN)


តាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការ បរទេសរុស្ស៊ីថា ភាគីទាំង២បានពិភាក្សាអំពីស្ថានភាពនៃផែនការធ្វើសកម្មភាពរួម លើគ្រប់វិស័យ (JCPOA) ទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក Lavrov សង្កត់ធ្ងន់ថា តេអេរ៉ង់បានអនុវត្តកាតព្វកិច្ចទាំងអស់ដែលត្រូវបានកំណត់ ក្នុង JCPOA ដូច្នេះហើយភាគីទាក់ទិនផ្សេងៗចាំបាច់ត្រូវគោរពកិច្ចព្រមព្រៀងនេះ ផងដែរ។ អំពីស្ថានភាពនៅឧបទ្វីបកូរ៉េ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបន្តដាស់តឿនឲ្យ ភាគីទាំងអស់មិនធ្វើឲ្យភាពតានតឹងកើនឡើង បង្កើតបុព្វបទសំរាប់ការងារសន្ទនា ខាងនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ