រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៨ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាន សង្កត់ធ្ងន់ទៅលើការក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសារ ប្រសិនបើ កិច្ចព្រម ព្រៀងនេះត្រូវបានលុបចោល នោះនឹងជា «សារគួរឲ្យព្រួយបារម្ភចំពោះរចនាសម្ព័ន្ធ សន្តិសុខអន្តរជាតិ»។ 
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអំពាវនាវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVworld) – នាថ្ងៃទី ១៨ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាន សង្កត់ធ្ងន់ទៅលើការក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសារ ប្រសិនបើ កិច្ចព្រម ព្រៀងនេះត្រូវបានលុបចោល នោះនឹងជា «សារគួរឲ្យព្រួយបារម្ភចំពោះរចនាសម្ព័ន្ធ សន្តិសុខអន្តរជាតិ»។ ថ្លែងមតិនៅកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពី ការមិនរីកសាយអាវុធនុយក្លេអ៊ែរ លោក Sergey Lavrov បានអះអាងថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលត្រូវបានហៅថា«ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)» រវាងអ៊ីរ៉ង់និងក្រុម P5+1 ជាស្នាដៃការទូតដ៏សែនសំខាន់ដែលរួមវិភាគទានក្នុងការពង្រឹងយន្តការមិនរីកសាយអវុធនុយក្លេអ៊ែរនិងរក្សាសន្តិសុខក៏ដូចជាសន្តិភាពអន្តរជាតិ។ អគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres ថ្លែងមតិនៅកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ថា៖ ត្រូវរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដើម្បីផលប្រយោ ជន៍របស់ពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ