រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីចរចារតាមទូរស័ព្ទស្តីពីស្ថានភាពសង្គ្រាមនៅស៊ីរី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីចរចារតាមទូរស័ព្ទស្តីពីស្ថានភាពសង្គ្រាមនៅស៊ីរី - ảnh 1
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីអ៊ីរ៉ង់និងទួរគីចរចារតាមទូរស័ព្ទស្តីពីស្ថានភាពសង្គ្រាមនៅស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ១៧ ធ្នូ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការ
បរទេសនៃប្រទេសនេះ លោក Sergei Lavrov បានដំណើរការចរចារ តាមទូរស័ព្ទ
ជាមួយសមភាគីទួរគី លោក Mevlut Cavusoglu និងសមភាគីអ៊ីរ៉ង់ លោក
 Mohammad Javad Zarif ដើម្បីពិភាក្សាអំពីស្ថានភាពសង្គ្រាមនៅស៊ីរី។ ថ្នាក់ដឹក
នាំទាំងបីរូបនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការខំប្រឹងប្រែង របស់
សហគមន៍អន្តរជាតិក្នុងការផ្តល់ជំនួយមនុស្សធម៌នៅស៊ីរី ហើយជំរុញ វិធាន
ការនយោបាយមួយសំរាប់ជំលោះនៅប្រទេសមជ្ឈឹមបូព៌ារនេះ។​ តាមរយៈ
ការចរចារពោលខាងលើ រដ្ឋមន្ត្រីទាំងបីរូបបានឯកភាពអំពីជំនួបធ្វើការ
មួយនា ពេលខាងមុខ។ នាថ្ងៃដដែល មន្ត្រីមួយរូបនៃក្រសួងការពារជាតិរុស្ស៊ី
បានវាយ តំលៃថា៖ ការបើកផ្លូវសំរាប់ពួកឧទ្ទាមដកចេញពីតំបន់ប្រយុទ្ធប៉ែក
ខាងកើតទីក្រុង Aleppo បានបើកចេញលទ្ធភាពថ្មីក្នុងការជំរុញបទឈប់
បាញ់នៅតំបន់ដទៃរបស់ ស៊ីរី៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ