រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ២៦-២៧ ខែកញ្ញា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ - ảnh 1រដ្ឋមន្ត្រី លោក Bui Thanh Son ជួបសម្តែងការគួរសមធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier (រូបថត៖ ក្រសួងការបរទេស)

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីលោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier, ជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់ Bodo Ramelow, នាយករដ្ឋមន្ត្រី Hesse Boris Rhein, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងការការពារអាកាសធាតុអាល្លឺម៉ង់ Michael Kellner ។

ក្នុងជំនួបរវាងរដ្ឋមន្ត្រី Bui Thanh Son និងថ្នាក់ដឹកនាំអាល្លឺម៉ង់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីដូចជា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ...។ ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់ Bodo Ramelow បានចាត់ទុកថា ភាគីទាំងពីរនៅមានសក្ដានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងលើវិស័យដែលអាល្លឺម៉ង់មានប្រៀបខ្លាំង ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កិច្ចការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា រួមទាំងបានឯកភាពសម្របសម្រួលដើម្បីដោះស្រាយការលំបាកក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA); ហើយសង្ឃឹមថា សភាអាល្លឺម៉ង់នឹង ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះ និងការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់ចំពោះគណៈកម្មាធិការអឺរ៉ុប (EC) ដើម្បីដកកាតលឿងលើការនាំចេញអាហារសមុទ្ររបស់វៀតណាម។

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅអាល្លឺម៉ង់ - ảnh 2រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock (រូបថត៖ VGP/ក្រសួងការបរទេស)

ពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពនៅអង្គការ និងវេទិកាពហុភាគី រួមទាំងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហរក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ព្រមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ