រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ទៅដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក

ក្នុងដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក ក្នុងរយៈពេល ២ ថ្ងៃទី គឺថ្ងៃទី ២៧ និងទី ២៨
មិថុនា តាមសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ីកនិងជារដ្ឋមន្ត្រីកាបរ
ទេស Didier Reynders រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានជួប
សន្ទនាជាមួយព្រះទាយាទ Phillipe ប្រធានរដ្ឋសភាបែលហ្ស៊ីក Andre Flahaut ជួប
ចរចារជាមួយអភិបាលតំបន់ Flanders និងអភិបាលតំបន់ Walloine ។ ក្នុងបណ្ដា
ជំនួប ថ្នាក់ដឹកនាំនៃបែលហ្ស៊ីកជឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Pham
Binh Minh គូសសំគាល់នូវការបោះជំហានសំខាន់ក្នុងការពង្រឹងនិងអភិវឌ្ឍន៍
ទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការល្អប្រសើរវាងប្រទេសទាំង ២ ជាពិសេស
ក្នុងកាលៈទេសៈ ប្រទេសទាំង ២ កំពុងឆ្ពោះទៅឱកាសរំលឹកខួបអនុស្សាវរីយ៍លើក
ទី ៤០ ទីវាបង្កើត ទំនាក់ទំនងការទូតនាឆ្នាំ ២០១៣។ ភាគីទាំង ២ បានវាយតំលៃ
ខ្ពស់ចំពោះលទ្ធផលនៃ ការអនុវត្តបណ្ដាគំរោងការណ៍អភិវឌ្ឍន៍ ក្នុងរយៈពេលកន្លង
ទៅ និងឯកភាពនឹងគួបផ្សំ អនុវត្តល្អគំរោងការណ៍នានា ក្នុងក្រប់ខ័ណ្ឌកម្មវិធីសហ
ប្រតិបត្តិការទិសដៅ វៀតណាម - បែលហ្ស៊ីក ដំណាក់កាល ២០១១-២០១៥ តទៅ
ទៀត។ ទន្ទឹមនឹងនោះ ភាគីទាំង ២ នឹងប្រមូលផ្តុំទៅលើវិស័យអទិភាពនានា គឺ អប់
រំបណ្ដុះបណ្ដាល ជាពិសេស ការបណ្ដុះ បណ្ដាលប្រភពធនធានមនុស្សមានគុណ
ភាពខ្ពស់។ រដ្ឋមន្ត្រីកាបរទេសបែលហ្ស៊ីក បានអះអាងថា៖ វៀតណាមគឺជាប្រទេស
អាទិភាពក្នុងគោលនយោបាយ សហប្រតិបត្តិការ អភិវឌ្ឍន៍របស់បែលហ្ស៊ីក ក្នុងរយៈពេលខាងមុខ៕

រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ទៅដំណើរទស្សនកិច្ចនៅបែលហ្ស៊ីក  - ảnh 1
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh (Image: chinhphu.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ