រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចិន
vov -  
(VOV) /  
(VOV WORLD)_ ទទួលសេចក្ដីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសចិន YangJiechi Giang Khua Chu រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការចិន ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥កុម្ភះ។
|
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសចិន YangJiechi (internet) |
នារសៀលថ្ងៃទី១២ កុម្ភះ នៅក្រុងប៉េកាំង (ចិន) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ រដ្ឋមន្ត្រីការបរទេសចិន YangJiechi ។ ភាគីទាំងពីរបានពិនិត្យមើលឡើងវិញស្ថានភាពលើគ្រប់វិស័យ របស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ និង បណ្ដាបញ្ហានៅ
ក្នុងដំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ក៏ដូចជា បណ្ដាវិធានការជំរុញទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ចិន ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំងពីរបានចាត់ទុកថា៖ ទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ វៀតណាម-ចិនបន្តបានអភិវឌ្ឈន៏យ៉ាងខ្លាំងក្លា សមស្របជាមួយផលប្រយោជន៏រួមរបស់ប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពថា៖ ក្រសួរការបរទេសនៃប្រទេសទាំងពីរ គប្បីបន្តបង្កើនការគួបផ្សំ ការផ្លាស់ប្តូរ និងជំនួបជាន់ខ្ពស់ ជំរុញការផ្លាស់ប្តូរការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ អំពីបញ្ហា ព្រំដែន ភាគីទាំងពីររួមជាមួយគ្នា ជំរុញបណ្ដាស្ថាប័នមាន សកម្មផ្លាស់ប្តូរយោបល់ ដើម្បីឆាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មសក្ដានុភាពទេសចរណ៏នៅដំបន់ល្បាក់ទឹក Ban Gioc និងកិច្ចព្រមព្រៀងអំពីបែបបទអោយនាវាចេញ ចូល ដោយសេរី នៅមាត់ទន្លេ Bac Luan ជាដើម។ អំពីបញ្ហាលើសមុទ្រ ភាគីទាំងពីរអះអាងថា៖ ដោះស្រាយរាល់ការខ្វែងគំនិតតាមការចរចារសន្តិភាព មិត្តភាពគោរពគ្នា និងយកចិត្តទុកដាក់ដល់ផលប្រយោជន៏របស់គ្នានិងផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺ អនុសញ្ញារបស់អង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ ១៩៨២ និង លើ ស្មារតី សេចក្ដីប្រកាសជាសាធារណះអំពី ក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត( DOC ) ឆ្ពោះទៅ កសាងក្រមសិលធម៏នៃបញ្ហាសមុទ្រខាងកើត (COC)៕
vov
-VOV