រដ្ឋមន្ត្រីការបរទេសវៀតណាមកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅ EU

តាមសេចក្តីអញ្ចើញរបស់អនុប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប (EC) និងជា
តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសសហ
ភាព អឺរ៉ុប (EU) លោកស្រី Catherine Ashton រដ្ឋមន្ត្រីការបរទេសវៀតណាម Pham
Binh Minh កំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅ EU និងជាផ្លូវការចុះហត្ថលេខា
លើ កិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម
 – EU (PCA)។ ក្នុងកាចរចារជាមួយលោកស្រី Catherine Ashton រដ្ឋមន្ត្រីការបរទេស
 Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចនេះបង្ហាញការយកចិត្តទុក
ដាក់ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរនិងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យជាមួយ EU។ រីឯខ្លួនវិញ លោកស្រី Catherine Ashton
បានអះអាងថា៖ EU យកចិត្តទុកដាក់ដល់តួនាទីកាន់តែសំខាន់របស់វៀតណាមក្នុង
តំបន់និងលើសកលលោក និងមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌបណ្ដា វេទិការតំបន់និងអន្តរជាតិ។ មុននោះ រដ្ឋមន្ត្រីការបរទេស
 Pham Binh Minh បានជួបសំដែងការគួសមជាមូយប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក 
Herman Van Rompuy។ នៅទីនេះ ប្រធាន Herman Van Rompuy បានសន្យាថា៖ EU បន្តរក្សារផ្តល់ប្រភពទុន ODA ឲ្យវៀតណាមក្រោយពីឆ្នាំ ២០១៣ ជួយឧបត្ថម្ភ
វៀតណាមក្នុងដំណើរការចរចារ FTA តទៅទៀត៕

រដ្ឋមន្ត្រីការបរទេសវៀតណាមកំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅ EU - ảnh 1
រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានជួបសំដែងការគួសមជាមូយប្រធានក្រុមប្រឹក្សារអឺរ៉ុប លោក Herman Van Rompuy។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ