រដ្ឋមន្ត្រីការបរទេសវៀតណាមចរចារតាមទូរស័ព្ទជាមួយដំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប
|
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (VOV) |
Vovworld-រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានចរចារ
តាមទូរស័ព្ទជាមួយដំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោល
នយោបាយកិច្ចការបរទេសនិងសន្តិសុខលោកស្រី Catherine Ashton។ នៅការ
ចរចារនារសៀលថ្ងៃទី២៩ឧសភា ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់
ខ្ពស់ក្នុងរយៈពេលខាងមុខ។ ភាគីទាំងពីរក៏អះអាងនឹងសកម្មជំរុញដើម្បីបញ្ចប់
ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU (EVFTA) មុននឹង
សន្និសីទជាន់ខ្ពស់ ASEM-10។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិង
ដំបន់ដែលយកចិត្តទុកដាក់ដូចគ្នាក្នុងនោះមានស្ថានភាពនាបច្ចុប្បន្ននៅសមុទ្រ
ខាងកើត។ លោកស្រី Ashton បានស្នើរភាំគីទាក់ទិននានារួមគ្នាស្វែងរកដំណោះ
ស្រាយសន្តិភាពនិងសហប្រតិបត្តិការ សមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២ បន្តធានាសន្តិសុខ
និងសេរីភាពនាវាចរណ៍៕