រដ្ឋមន្ត្រីការបរទេសវៀតណាមជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសបែលហ្ស៊ីក

(VOVworld) – នារសៀលថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេស
វៀតណាម Pham Binh Minh បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការ
បរទេសបែលហ្ស៊ីក Didier Reynders ក្នុងឪកាសព្រះរាជដំណើរទស្សនកិច្ចជា ផ្លូវការនៅ
វៀតណាម របស់ព្រះទាយាទ Philippe និង ព្រះអង្គម្ចាសត្សត្រី Mathilde បែលហ្ស៊ីក។ ក្នុង
ការចរចារនេះភាគីទាំង២បានផ្លាស់ប្តូរអំពីបញ្ហាជាច្រើនទាក់ទិនដល់ការជំរុញទំនាក់
ទំនងរវាងវៀតណាមនិងបែលហ្ស៊ីក។ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh
បានឲ្យដឹងថា៖ “ដោយឈរលើមូល្ឋាននៃបណ្ដាការចរចារល្អប្រសើ រវាងព្រះទាយាទ
បែលហ្ស៊ីក ជាមួយប្រធានរដ្ឋវៀតណាម Truong Tan Sang, នាយករដ្ឋមន្ត្រីវៀតណាម
Nguyen Tan Dung, អនុប្រធានរដ្ឋ វៀតណាម  Nguyen Thi Doan នាថ្ងៃទី ១២ មិនាយើញខ្ញុំ
បានឯកភាពថា៖ ភាគីទាំង២ ត្រូវបន្តផ្លាស់ប្តូរបណ្ដាគណៈប្រតិភគ្រប់ជាន់ថ្នាក់ គួបផ្សំ
សកម្មភាពនានា ដើម្បីរៀបចំរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង
ការទូត រវាងវៀតណាមនិងបែលហ្ស៊ីក នាឆ្នាំ ២០១៣។ ទន្ទឹមនឹងនោះ​ ជំរុញកិច្ចសហ
ប្រតិបត្តិការលើបណ្ដាវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត អប់រំ ឲ្យខ្លាំងក្លា
ថែមទៀត។ ក្រៅពីនោះ យើងខ្ញុំឯកភាពជំរុញការអុនវត្ត បណ្ដាការព្រមព្រៀង ដែល
ទទួលបាន និងបន្តបង្កើនយន្តការនានា ដូចជា៖ គណៈកម្មាធិការ ចម្រុះអំពី​កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ច វិទ្យាសាស្ត្រនិង បេច្ចកវិទ្យា បង្កើនផ្លាស់ប្តូរ ពិគ្រោះយោបល់តាមកាលកំណត់ រវាងក្រសួង ការបរទេសនៃប្រទេសទាំង២។”

រដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏បានឲ្យដឹងថា៖ ភាគីទាំង២បានឯកភាព នឹងបង្ក
លក្ខណៈងាយស្រួល សំរាប់អង្គភាព អាជីវកម្ម វិនិយោគិននៃប្រទេសទាំង២ ជួបប្រា
ស្រ័យ ស្វែងយល់ទីផ្សារ ជាពិសេស លើបណ្ដាវិស័យ ដែលបែលហ្ស៊ីកមានប្រៀបខ្លាំង និងវៀតណាមមានសំណូមពរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍កំពង់ផែសមុទ្រ គមនាគមដឹកជញ្ជូន បច្ចេកវិទ្យាខ្ពស់និងសុខាភិបាល ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ