រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអង់ហ្គោឡា
|
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការ
នៅសាធារណៈរដ្ឋអង់ហ្គោឡាចាប់ពី ថ្ងៃទី ៧ ដល់ទី ៨ សីហា ឆ្នាំ ២០១៣។
(Image: Vietnamplus) |
(VOVworld) – តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា លោក Georges
Rebelo Chicoti រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានទៅបំពេញ
ទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអង់ហ្គោឡាចាប់ពីថ្ងៃទី ៧ ដល់ទី ៨ សីហា ឆ្នាំ
២០១៣។ រដ្ឋមន្ត្រីទាំង ២ រូបបានជួបចរចារសំដៅវាយតំលៃស្ថានភាពទំនាក់ទំនងទ្វេ
ភាគីវៀតណាម-អង់ហ្គោឡាក្នុងរយៈពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅវិធានការ
ជំរុញទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ ភាគី
ទាំង ២ បានឯកភាពអំពីដំណើរការចរចារឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ក្របខ័ណ្ឌអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង់ហ្គោឡាលើវិស័យសុខុមាល
ភាពសង្គម ការកាត់បន្ថយភាពក្រីក្រការងារធ្វើនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ អង់ហ្គោឡា
ក៏ បានឯកភាពបង្កលក្ខណៈងាយស្រួលសំរាប់ពលករវៀតណាមរស់នៅនិងធ្វើការនៅ
ប្រទេសនេះ។ ក្នុងរយៈពេលស្នាក់នៅអង់ហ្គោឡា រដ្ឋមន្ត្រីការបរទេស វៀតណាមបាន
ជួបសម្តែងការគួរសមអនុប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Manuel Vicente និងជួប
ចរចារជាមួយរដ្ឋមន្ត្រីក្រសួងមួយចំនួន ទៀតផង៕