រដ្ឋមន្ត្រីការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅបារាំង

VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង​ការទូត​រវាងវៀតណាមនិងបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅបារាំងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ​ទី​២៨
មិនា។ នៅទីនេះរដ្ឋមន្ត្រី Pham Binh Minh បានជួបសម្ដែងការគួរសម​នាយករដ្ឋមន្ត្រី
បារាំង Jean Marc Ayraul ជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភា​លោក​ Jean Pierre Bel
និងប្រធានរដ្ឋសភា Claude Bartolonea ជួបចរចារជា​មួយ​រដ្ឋមន្ត្រីការបរទេស Laurent
Fabius។ នៅក្នុងបណ្ដាជំនួបសន្ទនាថ្នាក់ដឹកនាំបារាំង​បាន​អះអាងថាបារាំងយកចិត្ត
ទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិងចង់នាំទំនាក់ទំនង
រវាងប្រទេសទាំងពីរឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ រីឯរដ្ឋមន្ត្រី Pham Binh Minh បាន
អះអាងគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាជានិច្ចកាលយកចិត្ត
ទុកដាក់និងចង់បង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយបារាំងជាដៃគូនយោ
បាយសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិងសហប្រតិបត្តិការអភិវឌ្ឍន៍សំខាន់ជួមុខ
របស់វៀតណាមក្នុងសហភាពអឺរ៉ុប។

 ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច រដ្ឋមន្ត្រី Pham Binh Minh បានធ្វើ​អធិបតី​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំងរៀបចំនាយប់ថ្ងៃទី២៧មិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ