រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ធ្វើកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេសស៊ែប៊ី

(VOVWORLD) - នៅថ្ងៃទី ២៧ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញ ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Nikola Selakovic។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ធ្វើកិច្ចសន្ទនា​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេសស៊ែប៊ី - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son  (រូបថត៖ TTXVN)

នៅក្នុងកិច្ចសន្ទនាតាមទូរស័ពនេះ រដ្ឋមន្ត្រីការបរទេសស៊ែប៊ីបានសម្ដែងការគោរពចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងវៀតណាម និងស៊ែប៊ី ព្រមទាំងមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ។ រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Nikola Selakovic បានជូនដំណឹងថា ដោយផ្អែកលើទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលស៊ែប៊ីបានសម្រេចចិត្តប្រគល់ជូនវៀតណាមនូវវ៉ាក់សាំង និងសំភារៈ បរិក្ខាពេទ្យមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងសម្ដែងជំនឿជាក់ថា ដោយមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជននោះ វៀតណាមនឹងយកឈ្នះលើជំងឺរាតតត្បាតយ៉ាងពិតប្រាកដ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីនោះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាពិសេសគឺនយោបាយ - ការទូតសេដ្ឋកិច្ច - ពាណិជ្ជកម្ម ព្រមទាំងពង្រីកលើវិស័យ ដែលមានសក្កានុពលដូចជាកិច្ចសហប្រតិបត្តិការ ការងារ បច្ចេកវិទ្យា - ព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ