រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II
(VOVWORLD) - ក្នុងក្របខ័ណ្ឌ ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញមានជំនួបជាមួយ ព្រះអង្គម្ចាស់ Charles III នាយករដ្ឋមន្ត្រីលោកស្រី Liz Truss និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីជាច្រើនរបស់រាជរដ្ឋាភិបាលអង់គ្លេសផងដែរ។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញចូលរួមព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II |
តបតាមសេចក្ដីអញ្ជើញរបស់រាជរដ្ឋាភិបាលអង់គ្លេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son តាងនាមប្រធានរដ្ឋវៀតណាមបានអញ្ជើញចូលរួម ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II ដែលបានប្រព្រឹត្តិទៅនៅ ព្រះវិហារ Westminter ទីក្រុងឡុងដ៍ នាវេលាថ្ងៃត្រង់ ទី ១៩ កញ្ញា។ នារសៀលថ្ងៃទី១៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពរបស់ព្រះមហាក្សត្រី នៅមហាសាល Westminter Hall នៃសភាអង់គ្លេស និងពិធីទទួលតំណាងប្រទេសនានា ដែលដឹកនាំដោយ ព្រះអង្គម្ចាស់ Charles III នៅវិមាន Buckingham នាយប់ថ្ងៃទី ១៨ កញ្ញា។ លោករដ្ឋមន្ត្រីក៏អញ្ជើញចូលរួមពិធីទទួលស្វាគមន៍ដែលរៀបចំដោយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍ អង់គ្លេស លោក James Cleverly នៅ ព្រះវិហារ Westminster នាថ្ងៃទី ១៩ កញ្ញា បន្ទាប់ពី ព្រះរាជពិធីបុណ្យសព មហាក្សត្រិយ៍ ។
អញ្ជើញចារក្នុងក្រាំងមាសមរណទុក្ខ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពការគាំទ្ររបស់ព្រះ មហាក្សត្រិយ៍ក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងចក្រភពអង់គ្លេស។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងក្តីសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា ព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាលនិងប្រជាជនអង់គ្លេសនឹងជំនះលើការបាត់បង់ដ៏ធំធេងនេះយ៉ាងឆាប់ៗ ហើយបន្តដឹកនាំចក្រភពអង់គ្លេសលើមាគ៌ាឆ្ពោះទៅការអភិវឌ្ឍ និងវិបុលភាព។
ក្នុងក្របខ័ណ្ឌ ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រិយ៍ Elizabeth II រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានអញ្ជើញមានជំនួបជាមួយ ព្រះអង្គម្ចាស់ Charles III នាយករដ្ឋមន្ត្រីលោកស្រី Liz Truss និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីជាច្រើនរបស់រាជរដ្ឋាភិបាលអង់គ្លេសផងដែរ៕