រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញជួបធ្វើការជាមួយ​ប្រធាន​ព្រឹទ្ធសភា និងប្រធានសភាជាន់ទាបអៀរឡង់

(VOVWORLD) - ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការបោសសម្អាតមីនដែលបន្សល់ទុកក្រោយសង្គ្រាម ការបណ្តុះបណ្តាលយោធិនវៀតណាមចូលរួមកងកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son អញ្ជើញជួបធ្វើការជាមួយ​ប្រធាន​ព្រឹទ្ធសភា និងប្រធានសភាជាន់ទាបអៀរឡង់ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយប្រធានព្រឹទ្ធសភាលោក Jerry Buttimer និងប្រធានសភាជាន់ទាបលោក Seán Ó Fearghaíl។ រូបថត៖ TTXVN

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអៀរឡង់ នាថ្ងៃទី ២០ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយប្រធានព្រឹទ្ធសភាលោក Jerry Buttimer និងប្រធានសភាជាន់ទាបលោក Seán Ó Fearghaíl។

នៅក្នុងជំនួបនេះ ភាគីទាំងពីរជឿជាក់ថា នៅតែមានឱកាសជាច្រើនដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី; ឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការនៅវេទិកាសភាពហុភាគី ជំរុញការអនុវត្តឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) សហការគ្នាយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនានា ពង្រីកការផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជន សហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការបោសសម្អាតមីនដែលបន្សល់ទុកក្រោយសង្គ្រាម ការបណ្តុះបណ្តាលយោធិនវៀតណាមចូលរួមកងកម្លាំងថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

ប្រធានសភាជាន់ទាបលោក Seán Ó Fearghaíl បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អៀរឡង់ ហើយបានអះអាងថានឹងជួយឧបត្ថម្ភដល់ពលរដ្ឋវៀតណាមធ្វើសមាហរណកម្មបន្ថែមទៀតក្នុងសហគមន៍ប្រទេសសាមី ចូលរួមអភិវឌ្ឍន៍ជីវភាពខាងសេដ្ឋកិច្ច សង្គមនៅអៀរឡង់ ក៏ដូចជារួមចំណែកបង្កើនការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ក៏បានជួបសន្ទនាជាមួយលោក Patrick Gerard McKillen កុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Dublin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ