រដ្ឋមន្ត្រីការបរទេសអង់គ្លេសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី

(VOVWORLD) - ថ្លែងមតិទៅកាន់ Daily Telegraph រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss បានបញ្ជាក់ថា លោកស្រីឈរឈ្មោះដោយខ្លួនឯង ដោយសារតែសមត្ថភាពដឹកនាំរបស់ខ្លួន។

 រដ្ឋមន្ត្រីការបរទេសអង់គ្លេសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី - ảnh 1រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី  Liz Truss  (រូបថត៖ AFP/TTXVN)

រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានប្រកាសកាលពីថ្ងៃទី ១០ ខែកក្កដាថា លោកស្រីនឹងចូលរួមក្នុងការប្រណាំងប្រជែងដើម្បីស្នងតំណែងលោក Boris Johnson ជាមេដឹកនាំគណបក្សអភិរក្សដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្ត្រីអង់គ្លេស។ ថ្លែងមតិទៅកាន់ Daily Telegraph រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss បានបញ្ជាក់ថា លោកស្រីឈរឈ្មោះដោយខ្លួនឯង ដោយសារតែសមត្ថភាពដឹកនាំរបស់ខ្លួន។

បច្ចុប្បន្នចំនួនបេក្ខជនដែលចូលរួមប្រកួតប្រជែងដណ្តើមតំណែងនាយករដ្ឋមន្ត្រីមានចំនួន១១នាក់។ លោកស្រី Liz Truss អាយុ ៤៦ ឆ្នាំគឺជាបេក្ខជនដ៏លេចធ្លោបំផុតម្នាក់សម្រាប់ដំណែងដឹកនាំគណបក្សអភិរក្ស។

សូមគូសបញ្ជាក់ថា នៅថ្ងៃទី ៧ កក្កដាកន្លងមក លោក  Johnson ប្រកាសលាលែងពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស ដែលមានន័យថា លាលែងពីតំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងបរិបទដែល មេដឹកនាំរូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវជាបន្តបន្ទាប់ និងប្រឈមមុខនឹងរលកលាលែងពីដំណែងរបស់សមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាល។ ក្រុមអភិរក្សគ្រោងនឹងប្រកាសពីផែនទីដំណើរការដើម្បីស្វែងរកបេក្ខជនជំនួសលោក Johnson នៅសប្តាហ៍នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ