រដ្ឋមន្ត្រីការបរទេសអង់គ្លេសមានសុទិដ្ឋិនិយមថារដ្ឋសភានឹងអនុម័តលើកិច្ចព្រមព្រៀង Brexit

(VOVWORLD) - នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នឹងស្វែងរកដំណោះស្រាយដើម្បីកិច្ចព្រមព្រៀងស្តីពីអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប (EU) ដែលបានគេស្គាល់ជា Brexit នោះ នឹងត្រូវបានអនុម័តនៅក្នុង សភា។ 

សេចក្ដីប្រកាសនេះ ត្រូវបានរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt  នាំចេញកាលពីថ្ងៃទី ២ ខែមករា ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី។

នៅក្នុងសុន្ទរកថារបស់ខ្លួន រដ្ឋមន្ត្រី លោក Hunt បានបញ្ជាក់ថា ដរាបណា នាយករដ្ឋមន្ត្រី លោកស្រី May នឹងវិលត្រឡប់មកជាមួយរាល់ការសន្យាដែលលោកស្រីកំពុងស្វែងរកពីសហភាពអឺរ៉ុបដើម្បីធានាថា កិច្ចព្រមព្រៀង Brexit នឹងមិនធ្វើឱ្យអង់គ្លេស “ជាប់គាំងនៅក្នុងសម្ព័ន្ធភាពពន្ធគយ” នោះទេ។

សូមគូសបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសនិងសហភាពអឺរ៉ុ បបានយល់ព្រមលើកិច្ចព្រមព្រៀង Brexit កាលពីខែវិច្ឆិកាឆ្នាំ ២០១៨។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះគឺត្រូវបានសភាជាន់ទាបអង់គ្លេសអនុម័តទើបយកជាការបាន៕

ផ្សេងៗ