រដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថានទៅកាន់ប៉ាគីស្ថានដើម្បីពិភាគ្សារអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ
|
រដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថានទៅកាន់ប៉ាគីស្ថានដើម្បីពិភាគ្សារអំពីកិច្ច សហប្រតិបត្តិការសន្តិសុខ (Image:VNA) |
(VOVworld) – នាថ្ងៃទី ១៣ សីហា រដ្ឋមន្ត្រីការបរទេសអាប់ហ្គានីស្ថាន លោក
Salahudin Rabbani បានទៅកាន់រដ្ឋធានី Islamabad របស់ប៉ាគីស្ថានដើម្បី
ពិភាគ្សារអំពីបញ្ហាសន្តិសុខ ក្នុងនោះប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការ
ប្រឆាំង ភេវរកម្ម។ ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យសំខាន់ក្នុងកា
លៈទេសៈដែល បណ្ដាការវាយប្រហារកំពុងកើនឡើងនៅអាប់ហ្គានីស្ថាន
និង Kabul បានបញ្ឈប់ រាល់ការចរចារសន្តិភាពជាមួយក្រុមជ្រុលនិយមតា
លីបង់ដែល Islamabad ធ្វើជា អ្នកអជ្ញាកណ្ដាល។ តាមគំរោង គណៈប្រតិភូ
របស់អាប់ហ្គានីស្ថាននឹងជួប ពិភាគ្សារជាមួយអ្នកពិគ្រោះយោបល់សន្តិសុខ
ជាតិប៉ាគីស្ថាន លោក Sartaj Aziz និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតស្តីពីបញ្ហា
ទ្វេភាគី។ ថ្លែងមតិនៅសន្និសីទកាសែត លោក Aziz បានសម្តែងក្តីសង្ឃឹមថា៖
រដ្ឋាភិបាលអាប់ហ្គានីស្ថាននិងចលនាតាលី បង់នឹងដោះស្រាយការខ្វែងគំ
និតក្នុងការចរចារសន្តិភាព៕