រដ្ឋមន្ត្រីការបរទេសអាមេរិក៖ កិច្ចព្រមព្រៀងឈប់បាញ់អាចជាឱកាសចុង ក្រោយសំរាប់ស៊ីរី

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ កិច្ចព្រមព្រៀងឈប់បាញ់អាចជាឱកាសចុង ក្រោយសំរាប់ស៊ីរី  - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក៖ កិច្ចព្រមព្រៀងឈប់បាញ់អាចជាឱកាសចុង ក្រោយសំរាប់ស៊ីរី (VNA)


(VOVworld) - នាថ្ងៃទី ១២ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
 បានដាស់តឿនភាគីទាក់ទិននានានៅស៊ីរីគោរពកិច្ចព្រមព្រៀងឈប់បាញ់ដែល
អាមេរិកនិងរុស្ស៊ីធ្វើជាអាជ្ញាកណ្ដាល ព្រមទាំង ព្រមានថា៖ នេះអាចជាឱកាសចុង
ក្រោយដើម្បីសង្គ្រោះប្រទេសមជ្ឈឹមបូព៌ារនេះ។ លោក John Kerry បានវាយ តំលៃ
ថា៖ ទោះបីជានៅមានការសង្ស័យនិងការសាកល្បងជាច្រើននាពេលខាង មុខក្តី
ប៉ុន្តែ លោកជឿជាក់ថា៖ ផែនការនេះអាចនាំមកនូវប្រសិទ្ធភាព។ ក៏ក្នុង សន្និសីទ
កាសែតលើកនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានប្រកាសថា៖
 អាមេរិកនិងរុស្ស៊ីអាចយល់ព្រមដំណើរការវាយប្រហារតាមផ្លូវ អាកាសរបស់រដ្ឋ
អំណាចស៊ីរីតម្រង់ទៅលើបណ្ដាតំលាំងភេរវកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ