រដ្ឋមន្ត្រីការបរទេសអាមេរិក និងចិនជួបសន្ទនាតាមទូរស័ព្ទ

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ១៤ ខែមិថុនា បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ។

យោងតាមព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្ត្រីការបរទេសលោក Blinken បានពិភាក្សាអំពីសារៈសំខាន់នៃការរក្សាខ្សែទំនាក់ទំនងបើកចំហរ ដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនប្រកបដោយទំនួលខុសត្រូវ និងជៀសវាងការគណនាខុស និងជម្លោះ។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានលើកឡើងអំពីបញ្ហាទ្វេភាគី និងសកលលោកមួយចំនួន ព្រមទាំងបានបំភ្លឺថា អាមេរិកនឹងបន្តប្រើប្រាស់សកម្មភាពការទូតដើម្បីលើកយកវិស័យដែលមានការព្រួយបារម្ភ ក៏ដូចជាវិស័យនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ