រដ្ឋមន្ត្រីការបរទេសអាមេរិក បន្តធ្វើការព្រមានអំពីប្រទេសចិន
(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានព្រមានអំពីការដែលប្រទេសចិនអាចលួចការស្រាវជ្រាវផ្នែកចំណេះវិជ្ជា និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (រូបថត៖ AFP/TTXVN) |
ថ្លែងសុន្ទរកថានៅឯសាកលវិទ្យាល័យ បច្ចេកវិទ្យា Georgia Techនៅទីក្រុង Atlanta លោក Pompeo បានហៅប្រទេសចិនថាជាការគំរាមកំហែងស្នូលសំខាន់សម្រាប់អាមេរិក ព្រមទាំងសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នសន្តិសុខចិន ដើម្បីដាក់សម្ពាធនិងជ្រើសរើសនិស្សិតចិននិងបណ្ឌិតសភា ចារ្យចិនធ្វើជាអ្នកស៊ើបការណ៍សម្រាប់ស្ថាប័នទាំងនេះតែម្តង។
យោងតាមលោក Pompeo បានឲ្យដឹងថាប្រទេសចិនកំពុងជះឥទ្ធិពលដល់គ្រឹះស្ថានអប់រំក្រោយឧត្តមសិក្សានៅអាមេរិក សំដៅសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន ហើយទង្វើរទាំងនេះបានកាត់បន្ថយសេរីភាពនិងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរ៕