រដ្ឋមន្ត្រីការបរទេសអាមេរិក ព្រមានពីទង្វើខុសឆ្គងរបស់រុស្ស៊ីក្នុងការឃុំខ្លួនអ្នកកាសែត Wall Street Journal
(VOVWORLD) - យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក មន្ត្រីស្ថានកុងស៊ុលអាមេរិកមិនមានសិទ្ធិចូលជួបអ្នកកាសែតនោះទេ ចាប់តាំងពីលោកត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២៩ ខែមីនា ប្រការនេះបានរំលោភលើកាតព្វកិច្ចរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងកុងស៊ុលដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។
Evan Gershkovich អ្នកយកព័ត៌មាននៃកាសែត Wall Street Journal។ (រូបថត៖ Independent) |
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី ១១ ខែមេសាបានឲ្យដឹងថា ការដែលរុស្ស៊ីបានឃុំខ្លួន លោក Evan Gershkovich និងការបដិសេធមិនឲ្យទាក់ទងកុងស៊ុលចំពោះអ្នកយកព័ត៌មាននៃកាសែត Wall Street Journal រូបនេះ បានផ្ញើសារថាមនុស្សជុំវិញពិភពលោកគួរតែ "ប្រុងប្រយ័ត្នសូម្បីតែនៅពេលទើបមកដល់"ប្រទេសរុស្ស៊ី។ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិក មន្ត្រីស្ថានកុងស៊ុលអាមេរិកមិនមានសិទ្ធិចូលជួបអ្នកកាសែតនោះទេ ចាប់តាំងពីលោកត្រូវបានឃុំខ្លួនកាលពីថ្ងៃទី ២៩ ខែមីនា ប្រការនេះបានរំលោភលើកាតព្វកិច្ចរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងកុងស៊ុលដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។
ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ។ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅថ្ងៃទី ៣០ ខែមីនាបានប្រកាសចាប់ខ្លួនអ្នកកាសែត Evan Gershkovich ពីបទប្រមូលព័ត៌មានសម្ងាត់របស់រដ្ឋ អំពីក្រុមហ៊ុនការពារជាតិរុស្ស៊ីមួយចំនួន៕