រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈ ពេល ៣ ថ្ងៃនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស
វៀតណាម លោក Bui Thanh Son នាថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានចាប់ផ្តើម ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅវៀតណាម (១៤-១៦ មេសា)។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Antony Blinken នៅវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken។ (រូបថត៖ Reuters) |
ដំណើរទស្សនកិច្ចនេះមានគោលបំណងជំរុញថែមទៀតការពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក តាមស្មារតីនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឆ្នាំ ២០១៣ និងសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមស្តីពីទំនាក់ទំនងវៀតណាម - អាមេរិកឆ្នាំ ២០១៥ ព្រមទាំងអនុវត្តន៍លទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីខែមីនា ឆ្នាំ ២០២៣ ផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីស្ថានភាពនៃទំនាក់ទំនង វៀតណាម-អាមេរិកនាពេលកន្លងមក វិធានការដើម្បីរក្សាហើយនាំទំនាក់ទំនងរវាង ប្រទេសទាំងពីរកាន់តែរីកចម្រើនយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់ វិស័យនាពេលខាងមុខ ជាពិសេសគឺវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ច បៃតង កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាដើម៕