រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា
|
រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា (Image: VNA) |
(VOVworld) – នារសៀលថ្ងៃទី ៣០ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានចាប់ផ្តើមដំណើទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាក្នុងរយៈពេល
៣ ថ្ងៃ។ តាមគំរោង រដ្ឋមន្ត្រីការបរទេស John Kerry នឹងជួបសំដែងការគួរសម
ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi និងជួបសន្ទនាជាមួយមន្ត្រី
ជាន់ខ្ពស់ប្រទេសម្ចាស់ផ្ទះមួយចំនួន។ នាថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រីការបរទេស
អាមេរិករួមជាមួយសមភាគីឥណ្ឌាលោក Sushwa Swaraj ធ្វើសហអធិបតីការ
សន្ទនាយុទ្ធសាស្ត្រអាមេរិក-ឥណ្ឌាលើកទី ៥។ ដំណើរទស្សនកិច្ចនៅឥណ្ឌា
របស់លោក John Kerry ត្រូវបានវ៉ាស៊ីងតោន និង New Delhi វាយតំលៃដ៏សែន
សំខាន់ ដោយសារ នេះគឺជាឱកាសដើម្បីប្រទេស ទាំង ២ កែលំអរទំនាក់ទន
ងទ្វេភាគីក្រោយពីរាល់ការខ្វែងគំនិតការទូតនិងពាណិច្ជកម្ម។ ថ្លែងមតិមុនពេល
ដំណើរធ្វើទស្សនកិច្ចនៅឥណ្ឌា រដ្ឋមន្ត្រីការបរទេស John Kerry បានអះអាងថា៖ ទំនាក់ទំនងមិត្តភាពជាមួយឥណ្ឌាគឺជាអាទិភាពយុទ្ធសាស្ត្រយូរអង្វែងមួយរបស់
អាមេរិក។ លោក Kerry ចាត់ទុកថា៖ នេះគឺជាពេលវេលាផ្លាស់ប្តូរពោពេញទៅ
ដោយសក្តានុភាពក្នុងទំនាក់ទំនងដៃគូអាមេរិក-ឥណ្ឌាព្រមទាំងអាមេរិកគាំទ្រ
យ៉ាងខ្លាំងក្លាផែនការអភិវឌ្ឍន៍ប្រទេសជាតិរបស់នាយរកដ្ឋមន្ត្រីឥណ្ឌា Narenda
Modi៕