រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ១០ នៅតំបន់មជ្ឈឹមបូព៌ារ

រដ្ឋមន្ត្រីការបរទេសអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ១០ នៅតំបន់មជ្ឈឹមបូព៌ារ - ảnh 1
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  John Kerry ចាប់ផ្តើមដំណើរទស្សនកិច្ចលើកទី ១០ នៅតំបន់មជ្ឈឹមបូព៌ារ។ (Image: Vietnam+)

(VOVworld) – ក្នុងការខំប្រឹងប្រែងរបស់រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក
Barack Obama សំដៅជំរុញដំណើរការសន្តិភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីន
នាថ្ងៃទី ១ មករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន ចាប់ផ្តើម
ដំណើរទស្សនកិច្ចលើកទី ១០ នៅតំបន់មជ្ឈឹមបូព៌ារ។ នាថ្ងៃទី ២ មករា រដ្ឋមន្ត្រី
ការបរទេសអាមេរិកបានជួបធ្វើការជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល និង ប្រធានាធិបតីប៉ាឡេស្ទីនដើម្បីពិក្សាអំពីពង្រាងកិច្ចព្រមព្រៀងសន្តិភាពចុង
ក្រោយ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ក្នុងនោះ មានបញ្ហាខ្សែព្រំដែន បែប
បទចំពោះ ទីក្រុង Jerusalem វាសនាជនភៀសខ្លួនប៉ាឡេស្ទីន និងយន្តការ
សន្តិសុខចំពោះ តំបន់ត្រើយខាងលិចបន្ទាប់ពីរដ្ឋប៉ាឡេស្ទីនឯករាជ្យនឹង
ត្រូវបានបង្កើត។ ដំណើរ ទស្សនកិច្ចនៅមជ្ឈឹមបូព៌ាររបស់លោក John Kerry
បានប្រព្រឹត្តទៅ ក្នុងកាលៈទេ សៈ ដែលប្រធានាធិបតីប៉ាឡេស្ទីន លោក​ Abbas ព្រមាននឹងអនុវត្តសកម្មភាពគត្តិយុត្តិ ឬ វិធានការការទូតសំដៅបញ្ឈប់កម្មវិធី
កសាងទីប្រជុំជនហ្ស៊ីបរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ