រដ្ឋមន្ត្រីការបរទេសអាមេរិកជួបធ្វើការជាមួយអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក.

(VOVWORLD) - តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP នាព្រឹកថ្ងៃទី ៣១ ឧសភា (តាមម៉ោង វៀតណាម) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និង អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក. លោក Kim Yong Chol បានជួបធ្វើការដើម្បីត្រៀមរៀបចំឲ្យសន្និសីទកំពូល អាមេរិក-ស.ប.ប.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា ខាងមុខនៅសឹង្ហបុរី។ 
រដ្ឋមន្ត្រីការបរទេសអាមេរិកជួបធ្វើការជាមួយអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក.  - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកជួបធ្វើការជាមួយអនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក. 

តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP នាព្រឹកថ្ងៃទី ៣១ ឧសភា (តាមម៉ោង វៀតណាម) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និង អនុប្រធានគណៈកម្មាធិការមជ្ឈឹមបក្សពលករ ស.ប.ប.ក. លោក Kim Yong Chol បានជួបធ្វើការដើម្បីត្រៀមរៀបចំឲ្យសន្និសីទកំពូល អាមេរិក-ស.ប.ប.ក. ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា ខាងមុខនៅសឹង្ហបុរី។ តាមសេចក្តី ប្រកាសរបស់សេតវិមាន លោក Pompeo និងលោក Chol នឹងពន្លឿនការងារ ត្រៀមរៀបចំសំរាប់សន្និសីទកំពូលទ្វេភាគី។ ក្រៅពីនោះ អនុប្រធានខុទ្ទកាល័យ សេតវិមាន លោក Joe Hagin ក៏ដឹកនាំក្រុមការងាររបស់អាមេរិកទៅកាន់សឹង្ហបុរីដើម្បីជួបធ្វើការជាមួយគណៈប្រតិភូរបស់កូរ៉េខាងជើងដឹកនាំដោយប្រធានខុទ្ទកា ល័យរបស់ថ្នាក់ដឹកនាំ Kim Jong-un លោក Kim Chang Son  សំដៅត្រៀមរៀបចំ ការងារភស្តុភារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ