រដ្ឋមន្ត្រីការបរទេសអាមេរិកជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

(VOVWORLD) -នាថ្ងៃទី ១៤ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាម៉េរិក និង ស.ប.ប.ក ដែលបានប្រព្រឹត្តិទៅនាពេលកន្លងទៅ ហើយចាត់ទុកថា៖ នេះគឺជាជោគជ័យដ៏ធំធេងដើម្បីនាំពិភពលោករួចផុតពីគ្រោះថ្នាក់សង្គ្រាម។
រដ្ឋមន្ត្រីការបរទេសអាមេរិកជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង - ảnh 1រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo 

ថ្លែងមតិនៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនោះ លោក Moon Jae-in បានឲ្យដឹងថា៖ "មានទស្សនៈផ្សេងៗគ្នាជាច្រើន អំពីលទ្ធផលនៃជំនួបនេះប៉ុន្តែ ប្រការសំខាន់បំផុតគឺវាបានជួយឲ្យពិភពលោកទាំងមូល ក្នុងនោះមានប្រជាពលរដ្ឋអាមេរិក ជប៉ុន និងចិនរួចផុតពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរនិងមីស៊ីល។ ប្រការនេះគឺមានអត្ថន័យណាស់ "។

រីឯខ្លួនវិញ លោក Mike Pompeo បានចាត់ទុកថា៖ នៅតែមានកិច្ចការជាច្រើន ដែលត្រូវពិភាក្សា និងអនុវត្តន៍ ប៉ុន្តែលោកបានអះអាងថា៖ រាល់ការខិត្តខំប្រឹងប្រែងរបស់អាមេរិកសំដៅលុបបំបាត់អាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ ស.ប.ប.ក នឹងទទួលបានជោគជ័យ ហើយនាំមកនូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

នាថ្ងៃដដែល ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងមានជំនួបចរចានៅសេអ៊ូល នាថ្ងៃទី ១៤ មិថុនា ដើម្បីពិភាក្សាអំពីវិធី សំដៅឆ្ពោះទៅការលុបបំបាត់នុយក្លេអ៊ែរ ដែលទទួលបាននៅក្នុងជំនួបកំពូលរវាងអាមេរិក និងកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ