រដ្ឋមន្ត្រីការបរទេសអាមេរិកជួបអាជ្ញាធរហ្សកដានីដើម្បីពិភាក្សាអំពីតំបន់ហ្គាហ្សា
(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបជាមួយមន្ត្រីជាន់ខ្ពស់ហ្សកដានីក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរយៈពេលប្រហែលមួយសប្តាហ៍ទៅកាន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកវិធីទប់ស្កាត់ជម្លោះរវាងចលនាអ៊ីស្លាមហាម៉ាស - អ៊ីស្រាអែល ពីការរីករាលដាលទៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបប្រជុំជាមួយសមភាគីហ្សកដានីលោក Ayman Safadi និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II ។
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅឯកិច្ចប្រជុំនៅទីក្រុង Amman នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៤ ។ រូបថត៖ AFP/TTXVN |
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសហ្ស៊កដានី ក្នុងជំនួបជាមួយសមភាគីអាមេរិក រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ឈប់ភាពតានតឹងជាបន្ទាន់ ក៏ដូចជាការការពារជនស៊ីវិលនៅតំបន់ហ្គាហ្សា ផ្តល់ជំនួយមនុស្សធម៌ និងសុខភាពយ៉ាងសមស្របនិងយូរអង្វែងសម្រាប់តំបន់នេះ។ ទន្ទឹមនឹងនោះ នៅពេលទទួលជួបអ្នកការទូតអាមេរិក ព្រះមហាក្សត្រហ្ស៊កដានី Abdullah II បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ៊ីស្រាអែលឱ្យចូលរួមក្នុងកិច្ចព្រមព្រៀងឈប់បាញ់ភ្លាមមួរំពិក និងបានព្រមានអំពីផលវិបាកដ៏គួរឱ្យរន្ធត់ ប្រសិនបើជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលនៅតែបន្ត។
បន្ទាប់ពីចាកចេញពីប្រទេសហ្សកដានី លោក Blinken នឹងទៅកាន់ប្រទេសកាតា និងអេមីរ៉ាត់អារ៉ាប់រួម (UAE)៕