រដ្ឋមន្ត្រីការបរទេសអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាសំខាន់ៗ
|
រដ្ឋមន្ត្រីក្រសួងអាមេរិកនិងចិនពិភាក្សាអំពីបញ្ហាសំខាន់ៗ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៦ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
និងសមភាគីចិន លោក Wang Yi បានដំណើរការចរចារតាមទូរស័ព្ទដើម្បីពិភាក្សា
អំពីបញ្ហា អន្តរជាតិសំខាន់ៗនាពេលកន្លងទៅ។ ក្នុងការចរចារលើកនេះ រដ្ឋមន្ត្រី
ការបរទេសចិន លោក Wang Yi បានវាយតំលៃទំនាក់ទំនងចិន-អាមេរិកគប្បី
ប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការ ថែមទៀត ព្រមទាំង ដោះស្រាយរាល់ការ
ខ្វែងគំនិតនៅសេសសល់ តាមរយៈនោះ ជំរុញរូប សណ្ឋានទំនាក់ទំនងថ្មីរវាង
មហាអំណាច។ ស្តីពីបញ្ហានៅសមុទ្រខាងកើត ជាពិសេសគឺ តុលាការអជ្ញាកណ្ដាល
អន្តរជាតិ (PCA) នឹងចេញសាលក្រមអំពីការប្តឹងតវ៉ារបស់ហ្វីលីពីន ចំពោះចិន
ទាក់ទិនដល់សេចក្តីប្រកាសអធិបតេយ្យភាពលើសមុទ្រខាងកើត រដ្ឋមន្ត្រីការប
រទេសអាមេរិកលោក John Kerry បានឲ្យដឹងថា៖ វ៉ាស៊ីនតោនដឹងច្បាស់គោល
ជំហររបស់ប៉េ កាំង ព្រមទាំង សង្ឃឹមថា៖ ភាគីទាក់ទិននានាអត់ធ្មត់ជៀសវាង
រាល់ទង្វើបង្ករឿងហេតុនិងធ្វើ ឲ្យភាពតានតឹងឡើងជណ្តើរ។ ទាំងអាមេរិកនិង
ចិនសុទ្ធតែចែករំលែកផលប្រយោជន៍រួមក្នុង ការរក្សាសន្តិភាពនិងស្ថិរភាព
លើសមុទ្រខាងកើត ហើយវ៉ាស៊ីនតោនជានិច្ចកាលគាំទ្រ ប្រទេសនានាក្នុង
តំបន់បន្តខំប្រឹងប្រែងដោះស្រាយជំលោះដោយសន្តិវិធី។ រីឯខ្លួនវិញ រដ្ឋមន្ត្រី
ការបរទេសចិន លោក Wang Yi បានដាស់តឿនអាមេរិកធានាកិច្ចសន្យាមិន
គាំទ្រ ភាគីទាក់ទិនណាមួយក្នុងជំលោះអធិបតេយ្យភាព៕