រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅកាន់ ស.ប.ប.ក នាខែតុលា ដើម្បីពិភាក្សអំពីការលុបបំបាត់នុយក្លេអ៊ែរ
(VOVWORLD) -ប្រធានាធិបតីអាមេរិក លោ Donald Trump បានអះអាងសារជាថ្មីថា លោកនឹងប្រកាសពេលវេលាដែលនឹងប្រព្រឹត្តិទៅជំនួបកំពូលលើកទី ២រវាងលោក ជាមួយ មេដឹកនាំស.ប.ប.ក លោក លោក Kim Jong-un នាបេលឆាប់ៗខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo |
នាថ្ងៃទី ២៦ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងថា លោកនឹងទៅកាន់ ស.ប.ប.ក នាខែតុលា ដើម្បីពិភាក្សអំពីការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីពកូរ៉េ ក៏ដូចជាស្ដីអំពីសន្និសីទកំពូលរវាងអាមេរិក និងស.ប.ប.ក លើកទី ២រវាង ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនៃ ស.ប.ប.ក លោក Kim Jong-un ។
មុននេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ សមភាគីកូរ៉េខាងត្បូងលោក Moon Jae-In នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី ២៤ ខែកញ្ញានោះ ប្រធានាធិបតីអាមេរិក លោ Donald Trump បានអះអាងសារជាថ្មីថា លោកនឹងប្រកាសពេលវេលាដែលនឹងប្រព្រឹត្តិទៅជំនួបកំពូលលើកទី ២រវាងលោក ជាមួយ មេដឹកនាំស.ប.ប.ក លោក លោក Kim Jong-un នាបេលឆាប់ៗខាងមុខផងដែរ៕