រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅបំពេញទស្សនកិច្ចលើកទី ១០ នៅមជ្ឈឹមបូព៌ារ
|
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅ បំពេញទស្សនកិច្ចលើកទី ១០ នៅមជ្ឈឹមបូព៌ារ (Image: theguardian.com) |
(VOVworld) – អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Paski បានជូន
ដំណឹងថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅ បំពេញទស្សន
កិច្ចលើកទី ១០ នៅមជ្ឈឹមបូព៌ារ ចាប់ពីថ្ងៃទី ១ មការា ឆ្នាំ ២០១៤ ដើម្បីជំរុញ
ដំណើរការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលកំពុងជួបការ
លំបាកជាច្រើន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក John Kerry នឹងជួប
ចរចារជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង
Jerusalem និងពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
នៅទីក្រុង Ramllah អំពីលទ្ធិភាពស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយរវាង
អ៊ីស្រាអែលនិងប៉ាឡេស្ទីន ក៏ដូចជា រាល់បញ្ហាក្តៅគកោកក្នុង តំបន់ផងដែរ។
មុននោះ រដ្ឋមន្ត្រីការបរទេស John Kerry បានឲ្យដឹងថា៖ អ៊ីស្រាអែលនិង
ប៉ាឡេស្ទីននៅប្រតិបត្តិតាមរបៀបវារៈដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាព
មួយលើគ្រប់វិស័យនៅមជ្ឈឹមបូព៌ារនាចុងខែ មេសា ឆ្នាំ ២០១៤៕