រដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់គោលដៅសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន

(VOVWORLD) -    នាថ្ងៃទី ២៥ ខែមិថុនា រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo បានទៅបំពេញទស្សនកិច្ចនៅអាហ្វហ្គានីស្ថាន ដើម្បីពិភាក្សាអំពីកិច្ចចរចាសន្តិភាពនាពេលបច្ចុប្បន្នជាមួយក្រុមឧទ្ទាមតាលីបង់ និងស្ថានភាពសន្តិសុខមុនការបោះឆ្នោតប្រធានាធិបតីនៅប្រទេសអាស៊ីខាងត្បូងនេះនាខែកញ្ញាខាងមុខ។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានកំណត់គោលដៅសម្រាប់កិច្ចព្រមព្រៀងសន្តិភាពនៅអាហ្វហ្គានីស្ថាន - ảnh 1 រដ្ឋមន្ត្កីការបរទេសអាមេរិកលោក Mike Pompeo

នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអាហ្វហ្គានីស្ថាន លោក Pompeo បានជួបពិភាក្សាជាមួយប្រធានាធិបតីអាស៊ាហ្វហ្គានីស្ថាន លោក Asharaf Ghani ឧត្តមសេនីយ៍ Scott Miller មេបញ្ជាការនៃកងកម្លាំងអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) នៅអាហ្វហ្គានីស្ថាន រួមជាមួយមន្រ្តីអាហ្វហ្គានីស្ថាន មួយចំនួនទៀតផង។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចនេះ លោក Pompeo បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាអាទិភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់អាមេរិក ហើយចាប់ពីឆ្នាំទៅមិញ ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមដាស់តឿនក្រុមតាលីបង់ឱ្យចូល តុចរចារសំដៅបញ្ចប់ជម្លោះនៅអាហ្វហ្គានីស្ថាន។ លោក Pompeo បានប្រកាសថាគោលដៅរបស់អាមេរិកគឺជួយឲ្យអាហ្វហ្គានីស្ថានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមុនថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ