រដ្ឋមន្ត្រីការបរទេសអាមេរិកបន្តចោទប្រកាន់ប្រទេសចិនពីការលាក់បាំងព័ត៌មានអំពីជំងឺ Covid-19
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo កាលពីថ្ងៃទី ៦ ខែឧសភា បានបន្តបន្តធ្វើការរិះគន់ចិនចំពោះការលាក់បាំងព័ត៌មានអំពីជំងឺ Covid-19 ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo (រូបថត៖ Reuters) |
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ៦ ខែឧសភា លោក Mike Pompeo បានឲ្យដឹងថាការកង្វះតម្លាភាពរបស់ចិនបានបណ្តាលឱ្យមានមនុស្សស្លាប់រាប់សែននាក់នៅទូទាំងពិភពលោក។
លោក Pompeo ក៏បានចោទប្រកាន់ប្រទេស ចិនថាបានលាក់បាំងព័ត៌មានដើមដំបូងអំពីជំងឺនេះនៅទីក្រុង Wuhan និងបានបន្តបដិសេធមិនចែករំលែកព័ត៌មានជាមួយប្រទេសដទៃទៀត។
យោងតាមលោក Pompeo ប្រទេសចិនបានផ្តល់ព័ត៌មានមិនពិតអំពីការឆ្លងរីករាលដាលនៃជំងឺនេះ ទោះបីជាត្រូវមានកាតព្វកិច្ចចែករំលែកព័ត៌មានស្របតាមបទបញ្ជាសុខាភិបាលអន្តរជាតិក្នុងនាមជាសមាជិកក្នុងអង្គការសុខភាពពិភពលោកក៏ដោយ។ លោក Pompeo បានបន្ថែមទៀតថា ទោះបីជាវាមិនប្រាកដប្រជាក៏ដោយ ប៉ុន្តែមានភ័ស្តុតាងដែលបង្ហាញថា វីរុស SARS-CoV-2 មានប្រភពដើមចេញពីមន្ទីរពិសោធន៍មេរោគមួយនៅទីក្រុង Wuhan ៕