រដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាជាមួយ ព្រះមហាក្ស​ត្រអូម៉ង់​ស្ដីពី​កិច្ចសហប្រតិបត្តិការទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា ក្នុងដំណើរបំពេញទស្សនកិច្ចនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រអូម៉ង់ Haitham bin Tariq al-Said។
រដ្ឋមន្ត្រីការបរទេសអាមេរិកពិភាក្សាជាមួយ ព្រះមហាក្ស​ត្រអូម៉ង់​ស្ដីពី​កិច្ចសហប្រតិបត្តិការទ្វេភាគី - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រអូម៉ង់ Haitham bin Tariq al-Said (រូបថត៖ AFP / VNA)

យោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អូម៉ង់ (ONA) បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃលើកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់ជ្រុងជ្រោយ ដោយផ្នែកលើទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងប្រទេសទាំងពីរ។ ក្រោយពីជំនួបនេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Twitter រដ្ឋមន្រ្តីការបរទេស លោក Pompeo បានឲ្យដឹងថា ភាគីទាំងពីរបានធ្វើការពិភាក្សាអំពីសារៈសំខាន់នៃការកសាងសន្តិភាពស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ តាមរយៈក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្យប្រកបដោយសាមគ្គីភាព ។ ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ