រដ្ឋមន្ត្រីការបរទេសអាមេរិកព្រួយបារម្ភអំពីជំលោះរវាងអ៊ិស្រាអែលនិងប៉ាឡែស្ទីនអាចហួសពីការគ្រប់គ្រង
|
រដ្ឋមន្ត្រីការបរទេសអាមេរិកព្រួយបារម្ភអំពីជំលោះរវាងអ៊ិស្រាអែលនិងប៉ាឡែស្ទីនអាចហួសពីការគ្រប់គ្រង |
(VOV)_រដ្ឋមន្ត្រីក្រសួងការបទេសអាមេរិក លោក John Kerry នាថ្ងៃទី២៥ វិច្ឆិកា
បានព្រមានថា៖ជំលោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន កំពុងស្ថិតនៅក្នុងដំណាក់
កាលគន្លិះ និងអាចឡើងជណ្ដើរដល់កំរិត ដែលមិនអាចស្ដាឡើងវិញបានឡើយប្រ
សិនបើភាគីទាំងពីរមិនព្រមព្រៀងជាមួយគ្នាអោយបានឆាប់រហ័សនោះ។ ថ្លែងមតិ
ជាមួយមជ្ឈដ្ឋានសារព័ត៍មាន នៅទីក្រុង Boston បន្ទាប់ពីដំណើរទស្សនកិច្ចនៅ
មជ្ឈឹមបូពា៍ រដ្ឋមន្ត្រីការបទេសលោក John Kerry បានអោយដឹងថា៖ អាមេរិកព្រួយ
បារម្ភជាច្រើន អំពីស្ថានភាពអំពើហឹង្សា ហើយអាចទៅហួសកំរិតគ្រប់គ្រងបាន។
ក្នុងប៉ុន្មានខែថ្មីៗនេះ វ៉ាស៊ីនតោន បានដាស់តឿនភាគីនានាត្រូវមានសកម្មភាព
កាត់បន្ថយភាពតានតឹង និងបង្ហាញនូវការប្តេជ្ញាចិត្តស្វែងរកដំណោះស្រាយដោយ
សន្តិវិធីរបស់រដ្ឋទាំងពីរ។ អ្នកប្រមុខផ្នែកការទូតអាមេរិក បានចាត់ទុកថា៖ នាបច្ចុប្បន្ន
ជារយៈពេលគន្លិះ ដើម្បីភាគីទាំងពីរត្រូវនាំចេញសេចក្ដីសម្រេចចិត្តសំខាន់សំរាប់
អនាគត និងសង្ឃឹមថា៖ភាគីទាំងពីរនឹងនាំចេញសន្តិភាពយូរអង្វែងក្នុងតំបន់៕