រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមស៊ីរីនឹងចូលរួមសន្និសីទសន្តិភាព Geneva
|
រដ្ឋមន្ត្រីការបរទេសអាមេរិកសង្ឃឹមស៊ីរីនឹងចូលរួមសន្និសីទសន្តិភាព Geneva
(រូបថតៈ AFP) |
(VOVworld)-រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី៥វិច្ឆិកាបាន
សម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលស៊ីរីនឹងបញ្ចូនតំណាងចូលរួមរាល់កិច្ចចរចារ សន្តិ
ភាព ដែលរុស្ស៊ី អាមេរិក និងប្រទេសនានារៀបចំឡើងដើម្បីដោះស្រាយសង្រ្គាម
ស៊ីវិលដែលអូសបន្លាយរយៈពេល២ឆ្នាំនៅស៊ីរី។ ថ្លែងមតិក្នុងសន្និសីទកាសែតនៅ
Warsaw បន្ទាប់ពីកិច្ចចរចារជាមួយរដ្ឋមន្រ្តីការបរទេសបូឡួញ Radek Sikorski
លោក Kerry អះអាងជាថ្មីម្តងទៀតថា គ្មានដំណោះស្រាយយោធាសម្រាប់វិបត្តិ
នៅ ស៊ីរីឡើយ ប៉ុន្តែលោកសង្ឃឹមថា រដ្ឋាភិបាលស៊ីរី រុស្ស៊ី អ៊ីរង់ និងបណ្តាប្រទេស
គាំទ្រស៊ីរី ត្រូវបញ្ចុះបញ្ចូលរដ្ឋអំណាចរបស់ ប្រធានាធិបតីស៊ីរីលោក Bashar al-
Assad គោរពកាតព្វកិច្ចមកដល់Geneva(ស្វីស)ដើម្បីចរចារអំពីដំណោះស្រាយ សន្តិភាពសម្រាប់សង្គ្រាមស៊ីវិលនៅស៊ីរី៕