រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ
|
រដ្ឋមន្ត្រីការបរទេសអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ (Image: VNA) |
(VOVworld) – នាយប់ថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
John Kerry បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ។ ថ្លែងមតិនៅសន្និសីទ
កាសែត មុនដំណើរទស្សនកិច្ច មន្ត្រីមួយរូបក្រសួងការបរទេសអាមេរិកបាន
ឲ្យដឹងថា៖ ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងឡាវមានការបំរ៉ែបំរូលជាច្រើន
នាពេលថ្មីៗនេះ។ អាមេរិកបានជួយឧបត្ថម្ភឡាវរាវរកគ្រាប់បែកមីននៅសេស
សលក្រោយ សង្គ្រាមក៏ដូចជាតាមរយៈកម្មវិធីសុខាភិបាលនិងអប់រំ។ ឡាវក៏
បានយកចិត្តទុក ដាក់ដល់ភាពសម្បូរបែបភាវូបនីយកម្មគោលនយោបាយការ
ទូតនិងសេដ្ឋកិច្ច ផងដែរ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការការបរទេអាមេរិក
ប្រព្រឹត្តទៅមុន ពេលសន្និសីទកំពូលរវាងប្រធានាធិបតីអាមេរិក លោក Barack
Obama និងថ្នាក់ ដឹកនាំបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នៅអាមេរិកនាខែកុម្ភៈ។
បន្ទាប់ពីឡាវ រដ្ឋមន្ត្រី John Kerry នឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជានិងចិន។
ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចនៅអាស៊ីលើកនេះ លោក John Kerry គ្រោង
នឹងជំរុញសន្តិវិធីដោះ ស្រាយជំលោះនៅសមុទ្រខាងកើត ព្រមទាំង ដាស់តឿន
ប៉េកាំងគប្បីមានទស្សនៈ វិស័យរឹងមាំស្តីពីបញ្ហានុយក្លេអ៊ែររបស់ប្រទេស
កូរ៉េខាងជើង៕