រដ្ឋមន្ត្រីការបរទេសអាមេរិកអបអរសាទរអាស៊ានក្នុងឱកាសរំលឹកខួបគម្រប់ ៥៣ ឆ្នាំនៃការបង្កើតប្លុកនេះ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី ៦ ខែសីហា បានចេញសេចក្តីប្រកាសព័ត៌មានអបអរសាទរដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឱកាសរំលឹកខួបគម្រប់ ៥៣ ឆ្នាំនៃការបង្កើតប្លុកនេះ ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo (រូបថត៖ AP) |
យោងតាមលោក Pompeo បានឲ្យដឹងថាអស់រយៈពេលជាច្រើនទសវត្ស អាស៊ានបានកសាងតំបន់មួយប្រកប ដោយស្ថេរភាព វិបុលភាពនិងសន្តិភាព។ អាស៊ាននិងយន្តការដែលដឹកនាំដោយអាស៊ាន បានចាត់ទុកជាមជ្ឈមណ្ឌលដ៏សំខាន់នៃចក្ខុវិស័យរបស់អាមេរិក ចំពោះតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកក៏ដូចជាក្នុង ចក្ខុវិស័យរបស់សម្ព័ន្ធមិត្តនិងដៃគូនានារបស់អាមេរិកផងដែរ។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ាន បានរួមចំណែកដល់ចក្ខុវិស័យរួមស្តីពីតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកដែលបើកចំហនិងសេរីភាពផងដែរ។ លោក Pompeo ក៏បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនិងបណ្តាប្រទេសសមាជិកអាស៊ានបានសម្របសម្រួលគ្នាក្នុងការផ្តល់វិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយថវិកាខាងសុខាភិបាលនិងមនុស្សធម៌បន្ទាន់ចំនួន ៨៥ លានដុល្លារអាមេរិក ដើម្បីជួយបណ្តាប្រទេសសមាជិកអាស៊ានទប់ស្កាត់ជំងឺ Covid-19 ហើយនឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយតម្លាភាពរវាងភាគីនានាក្នុងកំឡុងពេលនៃការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តន៍ជំងឺរាតត្បាតនេះផងដែរ៕