រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅយេម៉ែន
|
រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅយេម៉ែន (VNA) |
(VOVworld) – នាថ្ងៃទី ១៥ សីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry
បានឲ្យដឹងថា៖ ក្នុងការពិភាក្សាជាមួយសមភាគីបណ្ដាប្រទេសនៅឈូង សមុទ្រ
ពេក្យនិង អ.ស.ប. នៅអារ៉ាប់ប៊ីសារអូឌីត លោកបានឯកភាពអំពីផែនការ
ចាប់ផ្តើមឡើងវិញការចរចារសន្តិភាពអំពីការបង្កើតរដ្ឋាភិបាលសាមគ្គីភាពនៅ
យេម៉ែន។ ថ្លែងមតិនៅសន្និសីទកាសែតមួយជាមួយសមភាគីអារ៉ាប់ប៊ីសារអូឌីត
លោក Adel al Jubier រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Kerry បានឲ្យដឹងថា៖
ជំលោះដែលអូសបន្លាយក្នុងរយៈពេល ១៨ ខែ កន្លងទៅត្រូវបញ្ចប់។ លោក John
Kerry បានប្រកាសថា៖ ក្រុមជ្រុលនិយម Houthi ត្រូវបញ្ឈប់ការបាញ់កាំភ្លើងឆ្លង
ព្រំដែនជាមួយអារ៉ាប់ប៊ីសារអូឌីត ហើយបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាមួយ
បណ្ដាភាគីប្រឆាំង។ តាមរដ្ឋមន្ត្រីការបរទេសអាមេរិកថា៖ ភាគីនានាបាន
ឯកភាពធ្វើថ្មីរបៀបទាក់ទងក្នុងការចរចារ ក្នុងនោះ មានវិធីសាស្ត្រអំពី
សន្តិសុខនិងនយោបាយសំដៅនាំមកនូវចំពោះដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយ៕