រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវរដ្ឋសភាលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា

(VOVworld)-រដ្ឋមន្រ្តីការបទេសអាមេរិកលោក​John Kerry បានអំពាវនាវឲ្យរដ្ឋ
សភានៃប្រទេសនេះ លុបចោលបទហ៊ុំព័ទ្ធពាណិជ្ជកម្មដែលអូសបន្លាយរយៈ ពេលជាង៥ទស្សវត្សចំពោះគុយបា។​ក្នុងការឆ្លើយសំភាសន៍ស្ថានីយ៍ទូរទស្សន៍
ស៊ីលីនាថ្ងៃទី៥តុលា នៅខាងក្រៅសន្និសីទស្តីពីបរិស្ថាននៅទីនេះ លោក John
Kerry បានលើកច្បាស់ថា បទហ៊ុំព័ទ្ធត្រូវបានលុបចោលដើម្បីផលប្រយោជន៍
របស់ប្រជាជនគុយបា។ លោកក៏បានអះអាងថា អាមេរិកនឹងអនុវត្តនូវជំហានៗ ក្នុងការបង្កើតប្រក្រតីភាពទំនាក់ទំនងជាមួយគុយបា។ ក្នុងពេលជាមួយគ្នានោះ
ប្រធានរដ្ឋគុយបា លោក Raul Castro បានឲ្យដឹងថា កាលណាដែលអាមេរិកលុប ចោលបទហ៊ុំព័ទ្ធពាណិជ្ជកម្មចំពោះគុយបានិងប្រគល់សិទ្ធត្រួតពិនិត្យមូលដ្ឋាន
ទ័ពជើងទឹក​ Guantanamo ឲ្យប្រទេសនេះ គឺកាលនោះប្រទេសទាំងពីរអាចង្កើត ប្រក្រតីទំនាក់ទំនងបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ